|
|
ជម្លោះរវាងខ្សែការពាររបស់ Marseille កីឡាករ Alvaro Gonzales និង Neymar បានបន្តកាលពីយប់ថ្ងៃពុធ ដោយពួកគេបានបង្ហោះសារឌឺដងគ្នាតាមបណ្ដាញសង្គម Twitter។
អ្នកចាត់ការថ្មីរបស់ PSG លោក Mauricio Pochettino បានស្គាល់រសជាតិលើកពានជាលើកដំបូងក្នុងអាជីព បន្ទាប់ជួយក្រុមយកឈ្នះលើ Marseille ២-១ ក្នុងពានរង្វាន់ Trophee des Champions។
Neymar និង Gonzales ធ្លាប់មានប្រវត្តិឈ្លោះគ្នាក្នុងការប្រកួតកាលពីខែ កញ្ញា ឆ្នាំមុន ពេលដែល Marseille ឈ្នះ PSG ១-០ ។ នៅពេលនោះ Neymar ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន ក្រោយទះក្បាលរបស់ Gonzales។ បន្ទាប់ពីចប់ការប្រកួត Neymar បានបង្ហោះសារថា៖ “ស្ដាយណាស់ដែលមិនបានម៉ាត់កណ្ដាលមុខ Gonzales”។ ភ្លាមនោះ Gonzales ក៏បានតបវិញឲ្យកីឡាករសញ្ជាតិប្រេស៊ីលចេះទទួលយកការចាញ់។
Neymar និង Gonzales បានជួបមុខគ្នាម្ដងទៀតក្នុងការប្រកួតយប់មិញ ដោយលើកនេះ PSG ជាអ្នកឈ្នះម្ដង។ ចប់ការប្រកួតភ្លាមអតីតកីឡាកររបស់ Barcelona បានបង្ហោះសារឌឺដាក់ Gonzales ភ្លែត។ Gonzales ក៏មិនចាំយូរក៏បានឆ្លើយទៅវិញថា៖ “ម្ដាយឪពុករបស់ខ្ញុំតែងតែបង្រៀនខ្ញុំថាកុំខ្វល់ពីសំរាមអត់បានការ”៕
🔥ការប្រកួត EURO 🔥 AUSTRIA VS TURKIYE ...
🔥ការប្រកួត EURO 🔥 ROMANIA VS NETHERLANDS ...
Cristiano Ronaldo បានស្រក់ទឹកភ្នែកក្រោយខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះ Euro 2024 របស់ Portugal ទល់នឹងស្លូវេនី។...
Marc Guiu បានបញ្ចប់ការផ្ទេរទៅកាន់ Chelsea ដែលបានចំណាយប្រាក់ 6 លានអឺរ៉ូទៅ Barcelona សម្រាប់ហត្ថលេខារបស់គាត់។...
Erik ten Hag គ្រោងនឹងចុះកិច្ចសន្យាថ្មីជាមួយ Manchester United ដោយរក្សាតំណែងរបស់គាត់ជា អ្នកគ្រប់គ្រង នៅ Old Trafford នេះបើយោងតាមកាសែត Daily Mail ។...