|
|
ការប្រកួតមិត្តភាព ៥ ក្លឹបនឹងចាប់ផ្ដើមដំណើរការថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា នៅទីលានបាល់ទះរបស់វិសាខា ហ្គ្រេនភ្នំពេញ។
ក្លឹបធំៗទាំង៥ ដែលត្រៀមប៉ះគ្នានាការប្រកួតមិត្តភាពនោះមាន វិសាខា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការរាជធានីភ្នំពេញ និងកងពលធំអន្តរាគមន៍លេខ ៣ ។ សម្រាប់ក្លឹបធំៗទាំង៥សម្បូរទៅដោយកីឡាករបាល់ទះល្អៗដូចគ្នា ហើយពេលនេះ Sabay សូមបង្ហាញសមាសភាពកីឡាករឈុតធំប្រចាំក្លឹបទាំង៥គឺ៖
១-វិសាខា៖ ឈុតធំទាំង៦នាក់គឺ សួន ចាន់ណារ៉ូ( ប្រធានក្រុម), គួន ម៉ុម, វឿន វាសនា, ផុល រតនៈ, ពិន សារ៉ុន និង សឿន ហេង។
២-ក្រសួងមហាផ្ទៃ ៖ មាន ប៊ន ណារិទ្ធ ( អ្នកលើកបាល់) ធី ម៉េងហួង, ហុង, យក្ស ( ឃុន វាសនាទើបចូលហាត់វិញក្រោយជាពីរបួស) និង ស្មា លេខ ៥ ។
៣- កងពលធំអន្តរាគមន៍លេខ៣៖ មាន ជុក សោភាព ហៅ ឌូក, សុខ រ៉ាដូ, សំ សាម៉ីត, មុំ រតនៈ (ទង់ អ្នកលើកបាល់), សៀ កុសល និង លឹម សំអាត ។
៤-ស្នងការរាជធានីភ្នំពេញ ៖លោក សោម ណារិទ្ធ គ្រូរបស់ស្នងការ នឹងដាក់ឱ្យលេងមានស្មាត់ ឌី លីដា (ឆាវកំពង់ចាម) អ៊ឹម ណារិទ្ធ (តាក់អន្លង់វែង) កែវ សុធារិទ្ធ, ជិន សារ៉ាត, លឹម សុមុនី និងស៊ូ ម៉េងឃាង ជាអ្នកប៉ះសេ។ ជាមួយគ្នានោះ ស្មាត់ យុន ក៏បានចូលហាត់នៅក្លឹបនេះដែរ ។
៥-បញ្ជាការដ្ឋានអង្គរក្ស៖ សុវណ្ណរាជ (រាជស្ដេចប្រអប់), ចិត្រ (ប៉ះសេ), ខន តាកែវ, លន ចាន់នឿន (បាល់កណ្ដាល) ភ័ក្រ និង រ៉ា ។
🔥ការប្រកួត EURO 🔥 AUSTRIA VS TURKIYE ...
🔥ការប្រកួត EURO 🔥 ROMANIA VS NETHERLANDS ...
Cristiano Ronaldo បានស្រក់ទឹកភ្នែកក្រោយខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះ Euro 2024 របស់ Portugal ទល់នឹងស្លូវេនី។...
Marc Guiu បានបញ្ចប់ការផ្ទេរទៅកាន់ Chelsea ដែលបានចំណាយប្រាក់ 6 លានអឺរ៉ូទៅ Barcelona សម្រាប់ហត្ថលេខារបស់គាត់។...
Erik ten Hag គ្រោងនឹងចុះកិច្ចសន្យាថ្មីជាមួយ Manchester United ដោយរក្សាតំណែងរបស់គាត់ជា អ្នកគ្រប់គ្រង នៅ Old Trafford នេះបើយោងតាមកាសែត Daily Mail ។...