|
|
ខ្សែស្លាប Raheem Sterling ត្រលប់មកជួយក្រុមជម្រើសជាតិអង់គ្លេសវិញ ក្រោយអវត្តមានមួយរយៈពេលខ្លី ដោយបញ្ហាគ្រួសារ ។ សហព័ន្ធបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា Sterling នឹងត្រលប់មកជួយក្រុមជម្រើសជាតិវិញ នៅថ្ងៃស្អែក ដើម្បីត្រៀមលក្ខណៈហ្វឹកហាត់ជួយក្រុមក្នុងការប៉ះជាមួយក្រុមមាន់គកបារាំងនៅវគ្គ ៨ក្រុមចុងក្រោយ World Cup នាពេលដ៏ខ្លីខាងមុខ។
Sterling បានចាកចេញពីក្រុមជម្រើសជាតិភ្លាមៗ ដើម្បីបំពេញភារកិច្ចគ្រួសារ ក្រោយទទួលបានដំណឹងថា មានចោរប្រដាប់អាវុធលួចគាស់ផ្ទះរបស់ខ្លួននៅអង់គ្លេស ទាំងដែលប្រពន្ធ និងកូនតូចរបស់ខ្លួនកំពុងស្នាក់នៅ។ គួរបញ្ជាក់ថា Sterling បាត់មុខក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពេលអង់គ្លេសប៉ះ និងឈ្នះលើក្រុមសេណេហ្គាល់ ក្នុងលទ្ធផល ៣-០។ Sterling ស្ថិតក្នុងជម្រើស ១១នាក់ដំបូងក្នុងការប្រកួត Group Stage បើកឆាក ២ប្រកួតដំបូង ពេលអង់គ្លេសប៉ះអ៊ីរ៉ង់ និងអាមេរិក។ កីឡាកររូបនេះមិនបានចូលលេងក្នុងប្រកួតប៉ះនឹងវេលឡើយ៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
🔹តេឡេក្រាម៖ https://bit.ly/3u2Jkwm
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
🔥ការប្រកួត EURO 🔥 AUSTRIA VS TURKIYE ...
🔥ការប្រកួត EURO 🔥 ROMANIA VS NETHERLANDS ...
Cristiano Ronaldo បានស្រក់ទឹកភ្នែកក្រោយខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះ Euro 2024 របស់ Portugal ទល់នឹងស្លូវេនី។...
Marc Guiu បានបញ្ចប់ការផ្ទេរទៅកាន់ Chelsea ដែលបានចំណាយប្រាក់ 6 លានអឺរ៉ូទៅ Barcelona សម្រាប់ហត្ថលេខារបស់គាត់។...
Erik ten Hag គ្រោងនឹងចុះកិច្ចសន្យាថ្មីជាមួយ Manchester United ដោយរក្សាតំណែងរបស់គាត់ជា អ្នកគ្រប់គ្រង នៅ Old Trafford នេះបើយោងតាមកាសែត Daily Mail ។...