|
|
FIFA World Cup ឆ្នាំ 1962 គឺជាការប្រកួតលើកទី ៧នៃពានរង្វាន់បាល់ទាត់ពិភពលោក ដែលត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ១៩៦២ នៅប្រទេសឈីលី ។ វគ្គជម្រុះបានធ្វើឡើងនៅចន្លោះខែសីហា ឆ្នាំ ១៩៦០ ដល់ខែធ្នូ ឆ្នាំ ១៩៦១ ដោយមានក្រុមចំនួន ៥៦ មកពី ៦ទ្វីប។ ប្រេស៊ីលបានការពារជើងឯក World Cup របស់ពួកគេដោយជោគជ័យ ដោយបានយកឈ្នះ ឆេកូស្លូវ៉ាគី ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Santiago ប្រទេសឈីលី។
ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន
បន្ទាប់ពីទ្វីបអឺរ៉ុបធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកពីរលើកជាប់ៗគ្នា សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកបានអះអាងថាការប្រកួតឆ្នាំ ១៩៦២ ត្រូវតែធ្វើឡើងនៅអាមេរិកខាងត្បូង បើពុំនោះទេពួកគេនឹងធ្វើពហិការទាំងស្រុងនៃការប្រកួតនេះ។ សមាជរបស់ FIFA ដែលធ្វើឡើងក្នុងទីក្រុង Helsinki បានចាត់ទុកថា ប្រទេសឈីលីអាចរៀបចំព្រឹត្តិការណ៍ World Cup បាន។
កីឡដ្ឋានចំនួន ៨ ត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងទីក្រុងចំនួនប្រាំបីរួមមាន Santiago, Viña del Mar, Rancagua, Arica, Talca, Concepción, Talcahuano និង Valdivia។ កីឡដ្ឋានដែលប្រើប្រាស់សម្រាប់ប្រកួតច្រើនជាងគេគឺ Estadio Nacional ក្នុងទីក្រុង Santiago ដែលមាន ១០ប្រកួត។ កីឡដ្ឋាន Estadio Sausalito នៅ Viña del Mar បានរៀបចំការប្រកួតចំនួន ៨ ហើយកីឡដ្ឋាននៅ Rancagua និង Arica ដែលនៅឆ្ងាយទាំងពីរបានរៀបចំការប្រកួតចំនួន ៧។
ប្រទេសដែលចូលរួម
ប្រទេសដែលចូលរួមមានដូចជា៖ ឈីលី (ប្រទេសម្ចាស់ផ្ទះ) ប្រេស៊ីល (ការពារជើងឯក) អាហ្សង់ទីន អ៊ុយរូហ្គាយ ឆេកូស្លូវ៉ាគី អង់គ្លេស សហភាពសូវៀត អាល្លឺម៉ង់ខាងលិច អ៊ីតាលី ហុងគ្រី អេស្ប៉ាញ យូហ្គោស្លាវី ប៊ុលហ្គារី កូឡុំប៊ី ម៉ិកស៊ិក និងស្វីស។
វគ្គផ្ដាច់ព្រ័ត្រ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវរៀបចំនៅកីឡដ្ឋាន Estadio Nacional, Santiago ដែលមានអ្នកគាំទ្រ ចូលរួមជិត ៧ម៉ឺននាក់។ Brazil បានយកឈ្នះ ៣-១ លើក្រុមជម្រើសជាតិ ឆេកូស្លូវ៉ាគី ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់ឆេកូស្លូវ៉ាគី ដែលសព្វថ្ងៃគឺប្រទេសឆេក បានចំណាត់ថ្នាក់លេខ ២ ពិភពលោក។
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
Jadon Sancho និង Mason Greenwood ត្រូវបានគេរំពឹងថានឹងត្រលប់ទៅ Carrington វិញសម្រាប់រដូវកាលមុន ប្រសិនបើពួកគេមិនបានចាកចេញពី Man United នៅពេលនោះ។ United ចាប់ផ្តើមហ្វឹកហាត់ឡើងវិញនៅថ្ងៃទី 8 ខែកក្កដា។...
ក្លឹប Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យ Marcus Rashford ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ជាមួយនឹងក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេស។...
យោងតាម Sport ក្លឹប Arsenal បានធ្វើការសាកសួរអំពីសក្តានុពលនៃការចុះហត្ថលេខាលើខ្សែការពារ Jules Kounde របស់ Barcelona នៅរដូវក្តៅ។...
យោងតាមលោក Fabrizio Romano បានឱ្យដឹងថាក្រុម Manchester United ចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករ Joshua Zirkzee ពីក្លឹប Bologna របស់ Serie A នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។...
យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្បាញដែលត្រូវបានដកស្រង់ដោយកាសែត Daily Mirror ក្លឹប Arsenal កំពុង ខិតជិត ក្នុងការចុះហត្ថលេខាលើអ្នកចាំទី Joan Garcia របស់ Espanyol ។...