|
|
ក្លឹប Atletico Madrid បានធ្វើការប្រកាសជាផ្លូវការនាំយកបាន ខ្សែការពារវ័យ២៤ឆ្នាំ Nahuel Molina ពីក្លឹបអ៊ីតាលី Udinese កាលពីម្សិលមិញ។ គួរបញ្ជាក់ថាខ្សែការពារវ័យ២៤ឆ្នាំរូបនេះ បានចុះកុងត្រាយៈពេល៥ឆ្នាំ ជាមួយ Atletico Madrid ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។
Molina បានចាប់អាជីពជាកីឡាករក្រុមឈុតធំអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៦មក ដោយចាប់ផ្ដើមនៅក្លឹប Boca Juniors លីគអាហ្សង់ទីន រួចក៏ផ្លាស់ទៅលេងនៅក្លឹប Defensa y Justicia បន្ទាប់មកក៏ទៅលេងនៅក្លឹប Rosario Central លុះនៅឆ្នាំ២០២០ គេផ្លាស់មក Serie A ដោយលេងឲ្យ Udinese ដោយចូលរួមលេងបាន ៦៨ប្រកួត និងស៊ុតចូល១០គ្រាប់៕
ប្រភព ៖ BBC Sport
🔥ការប្រកួត EURO 🔥 AUSTRIA VS TURKIYE ...
🔥ការប្រកួត EURO 🔥 ROMANIA VS NETHERLANDS ...
Cristiano Ronaldo បានស្រក់ទឹកភ្នែកក្រោយខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះ Euro 2024 របស់ Portugal ទល់នឹងស្លូវេនី។...
Marc Guiu បានបញ្ចប់ការផ្ទេរទៅកាន់ Chelsea ដែលបានចំណាយប្រាក់ 6 លានអឺរ៉ូទៅ Barcelona សម្រាប់ហត្ថលេខារបស់គាត់។...
Erik ten Hag គ្រោងនឹងចុះកិច្ចសន្យាថ្មីជាមួយ Manchester United ដោយរក្សាតំណែងរបស់គាត់ជា អ្នកគ្រប់គ្រង នៅ Old Trafford នេះបើយោងតាមកាសែត Daily Mail ។...