|
|
ក្លឹបកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃខ្លួន៣០លានផោនជាមួយ Manchester City ផ្ទេរយកខ្សែការពារ Oleksandr Zinchenko។ Zinchenko កីឡាករដែលអាចលេងបានទាំងបម្រើនិងការពារស្លាបបច្ចុប្បន្នកំពុងស្ថិតនៅប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីនៅសហរដ្ឋអាមេរិកជាមួយ City។
គួរបញ្ជាក់ថាខ្សែការពារវ័យ ២៥ឆ្នាំរូបនេះបានផ្លាស់មក Mancity តាំងពី២០១៦ គេធ្លាប់បានជួយក្រុមឈ្នះពាន
៤ដង FA Cup ម្ដង League Cup ៤ដង និងបង្ហាញខ្លួនបាន១២៨ប្រកួតគិតគ្រប់កម្មវិធី ៕
ប្រភព ៖ BBC Sport
Arsenal ត្រូវបានគេរាយការណ៍ថាបានទាក់ទង Barcelona ជុំវិញកិច្ចព្រមព្រៀងផ្ទេរដ៏មានសក្តានុពលសម្រាប់ Jules Kounde ។...
Joshua Kimmich ទំនងជានឹងចាកចេញពី Bayern Munich ទាំងរដូវក្តៅនេះ ឬឆ្នាំក្រោយ ដោយសារគាត់មិនមានឆន្ទៈក្នុងការបន្តកុងត្រារបស់គាត់លើសពីឆ្នាំ 2025 ។...
យោងតាមលោក Fabrizio Romano តាមរយៈ Give Me Sport ក្លឹប Arsenal មិនទាន់អស់សង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករ Victor Osimhen ពី Napoliខណៈដែលពួកគេនៅតែមានសង្ឃឹមក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី។...
Fabrizio Romano រាយការណ៍ថាក្រុម Manchester United កំពុងស្ថិតក្នុងដំណើរការនៃការបន្ថែមអ្នកចាត់ការ Go Ahead Eagles Rene Hake ទៅកាន់បុគ្គលិកបង្វឹករបស់ពួកគេក្នុងការជំរុញដ៏សំខាន់មួយសម្រាប់ Erik ten Hag នេះបើយោងទៅតាមរបាយការណ៍ Fabrizio Romano ។...
Romelu Lukaku បច្ចុប្បន្នកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុប និងអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅនេះ នេះបើយោងតាម CaughtOffside ។...