|
|
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Mancity បានបង្ហើបថាលោកចង់បន្តដឹកនាំក្លឹបមួយនេះជារៀងរហូត ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៍មាន Seleçao លោក Pep បាននិយាយថា ៖ "កុងត្រារបស់ខ្ញុំមិនទាន់អស់សុពលភាពនៅឡើយទេ ខ្ញុំក៏សប្បាយចិត្តនិងការស្នាក់នៅទីនេះបន្តទៀត ។ បើសិនជាអាចខ្ញុំចង់ដឹកនាំក្លឹបនេះរហូតដល់ខ្ញុំចូលនិវត្តន៏ ព្រោះគ្មានកន្លែងណាល្អជាងទីនេះឡើយ "។
Pep បន្ថែមទៀតថា ៖ "ខ្ញុំពិតជាចង់បន្តកុងត្រា ១០ឆ្នាំបន្ថែមទៀតណាស់ តែខ្ញុំមិនមានសិទ្ធក្នុងការសម្រេច ហើយក៏មិនទាន់ដល់ពេលដែលត្រូវសម្រេចចិត្តនៅពេលនេះដែរ " ៕
ប្រភព ៖ Fabrizio Romano
Barcelona បានបញ្ជាក់ពីការលក់ Sergino Dest ទៅ PSV Eindhoven ។...
យោងតាម Mundo Deportivo បានឱ្យដឹងថា PSG កំពុងរៀបចំដេញថ្លៃ 250 លានអឺរ៉ូ ដែលជាកំណត់ត្រាពិភពលោក ដើម្បីចុះហត្ថលេខា Lamine Yamal ពី Barcelona ។...
Fabrizio Romano និយាយនៅលើ Playback ថា Liverpool នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Anthony Gordon ។...
វាត្រូវបានគេរាយការណ៍នៅដើមសប្តាហ៍នេះថា Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kieran Dewsbury-Hall ។ Leicester បានបដិសេធសំណើរដំបូង ប៉ុន្តែមានឱកាសដែលក្រុមតោខៀវនឹងត្រលប់មកវិញសម្រាប់ខ្សែបម្រើរូបនេះ។...
អតីតប្រធានក្រុម Arsenal លោក Gilberto Silva ជឿជាក់ថា Casemiro នឹងមានភាពស័ក្តិសមជាមួយក្រុម Arsenal ប្រសិនបើ Thomas Partey ចាកចេញនៅរដូវក្តៅនេះ។...