|
|
Premier League កំពុងពិចារណាក្នុងការកែច្បាប់ថ្មីដែលអនុញ្ញាតឲ្យក្លឹបនីមួយៗ ប្ដូរកីឡាករបាន ៥នាក់ក្នុងមួយប្រកួត ។ គួរបញ្ជាក់ថាច្បាប់នេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីក្លឹបទាំង២០ នៅក្នុង Premier League នៅថ្ងៃស្អែក ។
ទោះជាយ៉ាងណា ការអនុញ្ញាតអោយប្តូរកីឡាករ ៥នាក់ក្នុងមួយប្រកួតធ្លាប់បានអនុវត្តកាលពីរដូវកាលឆ្នាំ ២០១៩/២០ ដោយសារកាលវិភាគការប្រកួតរបស់ក្លឹបនីមួយៗញឹក បន្ទាប់ពីឈប់សម្រាកក្រោយផ្ទុះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
ស្របពេលដែលលីគកំពូលធំៗរបស់អឺរ៉ុបនៅតែបន្តអនុញ្ញាតអោយប្តូរកីឡាករបាន ៥នាក់រហូតមកដល់រដូវកាលនេះ ដោយឡែក Premier League បានអនុញ្ញាតអោយប្ដូរកីឡាករបាន ៣នាក់ក្នុងប្រកួត ចាប់ពីរដូវកាលឆ្នាំ២០២០/២១រហូតមកម្ល៉េះ ៕
ប្រភព ៖ BBC Sports
🔥លទ្ធផលការប្រកួត EURO 🔥 SPAIN VS GEORGIA ...
🔥លទ្ធផលការប្រកួត EURO 🔥 ENGLAND VS SLOVAKIA ...
Jadon Sancho និង Mason Greenwood ត្រូវបានគេរំពឹងថានឹងត្រលប់ទៅ Carrington វិញសម្រាប់រដូវកាលមុន ប្រសិនបើពួកគេមិនបានចាកចេញពី Man United នៅពេលនោះ។ United ចាប់ផ្តើមហ្វឹកហាត់ឡើងវិញនៅថ្ងៃទី 8 ខែកក្កដា។...
ក្លឹប Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យ Marcus Rashford ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ជាមួយនឹងក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេស។...
យោងតាម Sport ក្លឹប Arsenal បានធ្វើការសាកសួរអំពីសក្តានុពលនៃការចុះហត្ថលេខាលើខ្សែការពារ Jules Kounde របស់ Barcelona នៅរដូវក្តៅ។...