|
|
Kiernan Dewsbury-Hall បានក្លាយជាកីឡាកររបស់ Chelsea បន្ទាប់ពីផ្ទេរពី Leicester City ។
និយាយអំពីអារម្មណ៍របស់គាត់នៅពេលចូលរួមជាមួយក្រុមតោខៀវ កីឡាករសញ្ជាតិអង់គ្លេសបាននិយាយថា វាពិតជាអស្ចារ្យណាស់ដែលបានអង្គុយនៅទីនេះក្នុងនាមជាកីឡាកររបស់ Chelsea ។
Dewsbury-Hall ធ្វើបានល្អក្រោមការដឹកនាំរបស់ Enzo Maresca នៅ Leicester កាលពីរដូវកាលមុន។ គាត់បានបង្ហាញខ្លួនចំនួន 49 ប្រកួតឱ្យក្រុម Foxes ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងជួយឱ្យពួកគេឡើងទៅកាន់ក្របខ័ណ្ឌ Premier League ។
គាត់ក៏ត្រូវបានជាប់ឈ្មោះក្នុងក្រុមជើងឯកឆ្នាំ 2023/24 ហើយថែមទាំងទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Leicester City ផងដែរ។ គាត់ក្លាយជាកីឡាករទីប្រាំរបស់ Chelsea នៅរដូវក្តៅបន្ទាប់ពី Tosin Adarabioyo នឹង Estevao Willian ជាមួយ Omari Kellyman និង Marc Guiu ។
កីឡាករទាំងពីរ របស់ Liverpool គឺ Darwin Nunez និង Luis Diaz សុទ្ធតែបានចូលរួមនៅក្នុងការប្រកួត Copa America កាលពីយប់ថ្ងៃសៅរ៍។...
Manchester United កំពុងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Joshua Zirkzee និង Matthijs De Ligt។...
មិត្តរួមក្រុម Barcelona កីឡាករ Raphinha និង Ronald Araujo បានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាដ៏ក្តៅគគុកក្នុងការយកឈ្នះក្រុម Uruguay លើប្រេស៊ីលក្នុងការប្រកួត Copa America វគ្គ8ក្រុមចុងក្រោយ។...
យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Barcelona និង Girona ត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាយ៉ាងទូលំទូលាយលើអនាគតរបស់កីឡាករទាំងបី។...
Thiago Alcantara បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 33 ឆ្នាំ នេះបើយោងតាម Fabrizio Romano ។...