|
|
David Ornstein រាយការណ៍ថា Aston Villa និង Chelsea បាន ឈានដល់កិច្ចព្រមព្រៀង ជុំវិញការផ្ទេរកីឡាករ Ian Maatsen ។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Birmingham បានយល់ព្រមចំណាយប្រាក់ជាង 35 លានផោន។ ចំនួននោះគឺស្ថិតក្នុងឃ្លាដោះលែងរបស់គាត់ក្នុងកិច្ចសន្យាខ្ចីជើង Dortmund ហើយឥឡូវនេះបានផុតកំណត់ហើយ។
កីឡាករវ័យ 22 ឆ្នាំបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយ Villa លើកិច្ចសន្យារយៈពេល 6 ឆ្នាំ។
Maatsen បាននៅ Chelsea តាំងពីអាយុ 16 ឆ្នាំមកម្ល៉េះ។ គាត់ត្រូវបានគេបញ្ចូនចេញក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយបង្ហាញខ្លួនបានតែ 16 ប្រកួតដំបូងសម្រាប់ក្រុមតោខៀវ។
Jamal Musiala មានភាពអស្ចារ្យពេញមួយការប្រកួតរបស់ Germany នៅ Euro។ បច្ចុប្បន្នគាត់ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងការប្រកួតដោយរកបាន3គ្រាប់ក្នុង4ប្រកួត។ ពេលខ្លះវាហាក់បីដូចជា Jamal លេងស្ទើរតែគ្មានការប្រឹងប្រែង ហើយ Julian Nagelsmann ចង់ឃើញការលេងបែបនេះបន្ថែមទៀតពីអ្នកលេងដ៏ល្អបំផុតរបស់គាត់។...
🔥លទ្ធផលការប្រកួត EURO 🔥 SPAIN VS GEORGIA ...
🔥លទ្ធផលការប្រកួត EURO 🔥 ENGLAND VS SLOVAKIA ...
Jadon Sancho និង Mason Greenwood ត្រូវបានគេរំពឹងថានឹងត្រលប់ទៅ Carrington វិញសម្រាប់រដូវកាលមុន ប្រសិនបើពួកគេមិនបានចាកចេញពី Man United នៅពេលនោះ។ United ចាប់ផ្តើមហ្វឹកហាត់ឡើងវិញនៅថ្ងៃទី 8 ខែកក្កដា។...
ក្លឹប Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យ Marcus Rashford ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ជាមួយនឹងក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេស។...