|
|
ខ្សែការពារវ័យ ២៩ឆ្នាំសញ្ជាតិអាឡឺម៉ង់ Antonio Rudiger កំពុងអោយភ្នាក់ងារខ្លួនទាក់ទងក្លឹបធំ ២ សម្រាប់រដូវក្តៅខាងមុខ នេះបើយោងតាមប្រភព Sky Sports ។
តាមពិតទៅក្លឹបធំ ២ ដែល Rudiger ទាក់ទងនោះគឺ Real Madrid ឬ Paris Saint-Germain ។ គួរបញ្ជាក់ថាកុងត្រារបស់ Rudiger ជាមួយតោខៀវ Chelsea និងអស់សុពលភាពនារដូវក្តៅខាងមុខនេះហើយ ខណៈរូបគេនិងក្លឹបមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ ។
ទោះយ៉ាងណាក្ដី យោងតាមប្រភពជាច្រើនបានអោយដឹងថា Rudiger មានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ទៅចូលរួម PSG ដែលបច្ចុប្បន្ន
ពុំមានភាពច្បាស់លាស់ចំពោះអនាគតអ្នកចាត់ការក្លិប លោក Mauricio Pochettino ។
ចំណែកឯស្តេចស Real Madrid មានសង្ឃឹមខ្ពស់ជាងថា អាចនាំយកខ្សែការពារដ៏ឆ្នើមមួយរូបនេះ មកចូលក្រុមនៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដោយពុំមានតម្លៃផ្ទេរ ៕
ប្រភព : Sky Sports
Ronald Araujo បានសរសេរនៅលើ Instagram ដោយភ្ជាប់រូបភាពនេះថា ខ្ញុំសុខសប្បាយទេ អរគុណ។ សម្ពាធឈាមរបស់ខ្ញុំទាប ហើយខ្ញុំខ្សោះជាតិទឹក ។...
Rudiger មានបញ្ហាបន្តិចជាមួយភ្លៅរបស់គាត់។ យើងនឹងត្រូវតែមើលថាមានអ្វីកើតឡើង។ ខ្ញុំសង្ឃឹមថាវាមិនធ្ងន់ធ្ងរទេ។ នោះអាចជាបញ្ហា Julian Nagelsmann បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីប្រទេស Germany 1-1 ស្មើស្វីស។...
🔥លទ្ធផលការប្រកួត COPA AMERICA 🔥 COLOMBIA VS PARAGUAY ...
🔥លទ្ធផលការប្រកួត EURO 🔥 ALBANIA VS SPAIN ...
🔥លទ្ធផលការប្រកួត EURO 🔥 CROATIA VS ITALY ...