|
|
យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Manchester United មិនទាន់សម្រេចចិត្តលើការចូលរួមរបស់ Alejandro Garnacho នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលខាងមុខនោះទេ។
ទោះបីជាមានរបាយការណ៍ជាច្រើនបានលើកឡើងថាបិសាចក្រហមបានរារាំងកីឡាករវ័យ 19 ឆ្នាំពីការចាកចេញក៏ដោយ វាត្រូវបានគេយល់ថាមិនមានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងដោយក្លឹបនោះទេ។
មានទំនាក់ទំនងការងារដ៏រឹងមាំរវាង Man United និងអាហ្សង់ទីន ហើយការសម្រេចចិត្តណាមួយលើការចូលរួមរបស់ Garnacho នឹងត្រូវបានយល់ព្រមទៅវិញទៅមក។
ខ្សែបម្រើស្លាបវ័យក្មេងដែលមានរដូវកាលដ៏ល្អជាមួយនឹងការបង្ហាញខ្លួន 50 លើករួចមកហើយបានជាប់ឈ្មោះក្នុងក្រុមបណ្ដោះអាសន្នរបស់អាហ្សង់ទីនសម្រាប់ពាន Copa America។
Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាល Jarrad Branthwaite ក្នុងតម្លៃ 80 លានផោនរបស់ Everton នៅរដូវក្តៅនេះ នេះបើយោងតាមកាសែត The Sun ។...
Arsenal កំពុងចរចាលើកិច្ចសន្យាថ្មីជាមួយអ្នកចាត់ការ Mikel Arteta ដែលកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នៅរដូវក្តៅក្រោយ នេះបើយោងតាម Fabrizio Romano ។...
នាយកក្លឹប Bologna លោក Giovanni Sartori បានទទួលស្គាល់ថា ខ្សែប្រយុទ្ធឆ្នើម Joshua Zirkzee ទំនងជាចាកចេញពីក្លឹប ខណៈដែល Milan និង Manchester United ប្រជែងគ្នាក្នុងការចុះហត្ថលេខារបស់គាត់។...
Kiernan Dewsbury-Hall រៀបនឹងចូលរួមជាមួយ Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ 30 លានផោន។ ខ្សែបម្រើដែលស៊ុតបញ្ចូលទីបាន 26 គ្រាប់ក្នុងការបង្ហាញខ្លួន 44 Championship កាលពីរដូវកាលមុន ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយក្រុមតោខៀវ។...
ពាក្យចចាមអារ៉ាមជាច្រើនត្រូវបានផ្សព្វផ្សាយអំពីការវិលត្រឡប់ដ៏មានសក្តានុពលរបស់ Shkodran Mustafi ទៅកាន់ក្រុម Arsenal ត្រឹមតែមួយខែបន្ទាប់ពីការប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីព។...