|
|
លោក Marcelo Bielsa អ្នកចាត់ការទូទៅរបស់ក្លឹប Leeds United ត្រូវបានថ្នាក់លើរបស់ក្លឹបញ្ឃប់ពីការងារភ្លៀមៗបន្ទាប់ពីចាញ់មាន់ខ្នាយមាសយ៉ាងចាស់ដៃ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។
គ្រូបង្វឹកវ័យ ៦៦ឆ្នាំរូបនេះត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ កាលពីរដូវក្តៅ ២០១៨ ក្រោមការដឹកនាំរបស់លោក Leeds បញ្ចប់ចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង Premier League កាលពីរដូវកាលមុន ។
ទោះជាយ៉ាងណាក្តីនៅរដូវកាលនេះ លោកហាក់ដឹកនាំមិនបានល្អទាល់តែសោះ ដោយរបូតគ្រាប់បាល់ដល់ទៅ ១៧គ្រាប់ និងស៊ុតបញ្ចូលទីគូរប្រកួតបានតែ ២គ្រាប់ប៉ុណ្ណោះ ។ ក្លឹបបានសម្រេចចិត្តភ្លៀមៗ បន្ទាប់ពីចាញ់ Tottenham ដោយលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ៕
ប្រភព : BBC Sports
🔥ការប្រកួត EURO 🔥 DENMARK VS SERBIA ...
🔥ការប្រកួត EURO 🔥 ENGLAND VS SLOVENIA ...
🔥ការប្រកួត EURO 🔥 FRANCE VS POLAND ...
🔥ការប្រកួត EURO 🔥 NETHERLANDS VS AUSTRIA ...
Joshua Kimmich ទំនងជានឹងចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ឬឆ្នាំក្រោយ ដោយសារគាត់មិនមានឆន្ទៈបន្តកុងត្រារបស់គាត់លើសពីឆ្នាំ 2025 ។...