|
|
សារព័ត៌មាន A Bola របស់ព័រទុយហ្គាល់បានរាយការណ៍ថា Vitor Roque ត្រៀមចូលរួមជាមួយ FC Porto ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។
Roque មិនបានបង្ហាញខ្លួនក្នុងការប្រកួតទាំង 5 លើកចុងក្រោយរបស់ Barca ហើយបានបរាជ័យក្នុងការបន្ថែមការប្រកួតបាល់ទាត់រយៈពេល 310 នាទីដែលគាត់បានបំពេញនៅពេលដែលគាត់បានបង្ហាញខ្លួន 62 នាទីជាមួយ Cadiz ។
កាលពីសប្តាហ៍មុន នាយកផ្នែកកីឡារបស់ Barca លោក Deco បានធ្វើការសម្រេចចិត្តក្នុងការបញ្ជូន Roque ក្នុងលក្ខខណ្ឌខ្ចីជើងនៅចុងបញ្ចប់នៃរដូវកាលនេះ។
Porto ឥឡូវនេះគឺជាគោលដៅដែលទំនងបំផុតសម្រាប់កីឡាករវ័យ 19 ឆ្នាំ ខណៈដែល Barca គ្រោងនឹងប្រើគាត់ដើម្បីចរចារនាំយកខ្សែបម្រើស្លាបរបស់ក្លឹប Porto គឺ Pepe ។
Roque មាន 2 គ្រាប់ក្នុងការបង្ហាញខ្លួន១ 13 លើកឱ្យ Barca រដូវកាលនេះ។ កាលពីរដូវកាលមុន គាត់បានស៊ុតបញ្ចូលទីបាន 21 គ្រាប់ក្នុងការបង្ហាញខ្លួន 45 លើកសម្រាប់ក្រុម Athletico Paranaense ទោះបីជាមានរបួសកជើងដែលធ្វើអោយគាត់អវត្តមានជិត 3 ខែក៏ដោយ។
Liverpool នៅតែចាប់អារម្មណ៍លើកីឡាករ Anthony Gordon បើទោះបីជាការចរចារមុននេះបានបែកបាក់គ្នាក្នុងសប្តាហ៍នេះ ខណៈដែលហង្សក្រហមមិនចង់ផ្តល់ជូន Jarell Quansah ក្នុងកិច្ចព្រមព្រៀងដោះដូរផ្នែកមួយ។...
Fabrizio Romano រាយការណ៍តាមរយៈ Playback ថាកិច្ចព្រមព្រៀងនាំយក Alexander Isak ទៅ Chelsea គឺមិនអាចទៅរួចទេ។...
Jamal Musiala មានភាពអស្ចារ្យពេញមួយការប្រកួតរបស់ Germany នៅ Euro។ បច្ចុប្បន្នគាត់ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងការប្រកួតដោយរកបាន3គ្រាប់ក្នុង4ប្រកួត។ ពេលខ្លះវាហាក់បីដូចជា Jamal លេងស្ទើរតែគ្មានការប្រឹងប្រែង ហើយ Julian Nagelsmann ចង់ឃើញការលេងបែបនេះបន្ថែមទៀតពីអ្នកលេងដ៏ល្អបំផុតរបស់គាត់។...
🔥លទ្ធផលការប្រកួត EURO 🔥 SPAIN VS GEORGIA ...
🔥លទ្ធផលការប្រកួត EURO 🔥 ENGLAND VS SLOVAKIA ...