|
|
អធិរាជស Real Madrid កំពុងប្រណាំងប្រជែងជាមួយបិសាចក្រហម Manchester United ក្នុងការនាំយកលោក Mauricio Pochettino អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ។ បើតាមប្រភពជាច្រើនបានបញ្ជាក់ថាលោក Pochettino និងចាកចេញពីក្រុមអ្នកមានបារាំង Paris Saint-Germain នៅចុងរដូវកាលនេះ ។
បន្ទាប់ពី Real Madrid អាក់ខានក្នុងការនាំយកអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនកាលពីរដូវកាលមុន ពេលដែល Pochettino បានចាកចេញពី Tottenham ត្រូវបានក្លឹប PSG យកគាត់ទៅបាន ។
ទោះជាយ៉ាងណាក្តី Real Madrid នៅតែចិញ្ចឹមចិត្តចង់បានអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះមកកាន់ទឹកដី Bernabeu ខណៈដែលគូរប្រជែង Manchester United ក៏កំពុងតែស្វែងរកអ្នកចាត់ការថ្មីមកជំនួសលោក Ralf Rangnick អ្នកចាត់ការបច្ចុប្បន្ន ។
គួរបញ្ជាក់ថាមូលហេតុដែល Real Madrid ចង់បាន Pochettino គឺដោយសារតែអ្នកចាត់ការបច្ចុប្បន្ន Carlo Ancelotti ធ្វើមិនបានល្អនាប៉ុន្មានប្រកួតចុងក្រោយនេះ ជាពិសេសទើបតែចាញ់គូរប្រជែង PSG កាលពីសប្តាហ៏កន្លងទៅ ៕
ប្រភព : MailOnline
🔥ការប្រកួត EURO 🔥 DENMARK VS SERBIA ...
🔥ការប្រកួត EURO 🔥 ENGLAND VS SLOVENIA ...
🔥ការប្រកួត EURO 🔥 FRANCE VS POLAND ...
🔥ការប្រកួត EURO 🔥 NETHERLANDS VS AUSTRIA ...
Joshua Kimmich ទំនងជានឹងចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ឬឆ្នាំក្រោយ ដោយសារគាត់មិនមានឆន្ទៈបន្តកុងត្រារបស់គាត់លើសពីឆ្នាំ 2025 ។...