|
|
សមាជិកក្រុម PSG បានបង្ហាញការចាប់អារម្មណ៍ទៅលើរឿងដូរគ្រូបង្វឹកនៅពាក់កណ្ដាលរដូវកាល ក៏ព្រោះតែលោក Mauricio Pochettino ដែលកំពុងកាន់តំណែង បែរជាចាប់អារម្មណ៍ចង់ចាកចេញដើម្បីចាប់ឱកាសដឹកនាំ Manchester United វិញ។
ក្រោយពី Man Utd ដកលោក Ole ចោលទៅ ពួកគេបានចាប់អារម្មណ៍ខ្លាំងទៅលើលោក Mauricio Pochettino ហើយពួកគេក៏បានចរចាគ្នាហើយដែរ ចំពោះលក្ខខណ្ឌនានាដើម្បីបានមកដឹកនាំក្រុមបិសាចក្រហម។ ការចង់ត្រលប់មកដឹកនាំក្រុមនៅអង់គ្លេសវិញនេះ ក៏ព្រោះតែអ្នកចាត់ការអាហ្សង់ទីនមានបញ្ហាច្រើននៅក្លឹប PSG ហើយគ្រួសាររបស់លោកក៏កំពុងនៅអង់គ្លេសស្រាប់ មិនបានទៅបារាំងនោះទេ។
ជាមួយដំណឹងលោក Pochettino ចង់ចាកចេញនេះដែរ សមាជិកក្រុម PSG ហាក់សប្បាយចិត្ដទៅវិញ ព្រោះពួកគេចង់បានលោក Zidane ដែលជាវីរបុរសបារាំងស្រាប់មកដឹកនាំក្រុមបន្ដ។ អតីតអ្នកចាត់ការ Real Madrid រូបនេះបានបង្ហាញការចាប់អារម្មណ៏មកដឹកនាំក្រុមនៅបារីសផងដែរ ដោយលោករង់ចាំឱកាសនេះ និងបដិសេធសំណើររបស់ខាងក្រុមបិសាចក្រហម Man Utd ទៅហើយ។ ដោយតារាល្បីៗនៅ PSG ចង់ឱ្យ Zidane មកចូលកាន់តំណែងឆាប់កាលណាល្អកាលនោះ៕
🔥Matching LA LIGA 🔥 ATLETICO MADRID VS REAL MADRID ...
🔥Matching LA LIGA 🔥 REAL BETIS VS ESPANYOL ...
🔥Matching LA LIGA 🔥 ATHLETIC CLUB VS SEVILLA ...
🔥Matching PREMIER LEAGUE 🔥 MANCHESTER UNITED VS TOTTENHAM ...
🔥Matching PREMIER LEAGUE 🔥 IPSWICH TOWN VS ASTON VILLA ...