|
|
ក្លឹបហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិជប៉ុន Takumi Minamino ទៅឲ្យក្លឹប Monaco ហើយក្នុងតម្លៃខ្លួន១៥,៥លានផោន។ Minamino ចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០២០ផ្ទេរពីក្លឹប Red Bull Salzburg ក្នុងតម្លៃខ្លួន៧,២៥លានផោន។ គួរបញ្ជាក់ថា Monaco គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតដាក់ការចាប់អារម្មណ៍លើកីឡាករវ័យ២៧ឆ្នាំ។
Minamino រកបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យហង្សក្រហម៥៥ប្រកួត និងជាអ្នករកបានគ្រាប់ច្រើនជាងគេនៅពានរង្វាន់ Cup ក្នុងស្រុកកាលពីរដូវកាលមុន។ ៧គ្រាប់របស់ Minamino បានជួយអោយ Liverpool ឈ្នះពាន FA Cup និង League Cup ផងដែរ ៕
ប្រភព ៖ BBC Sport
វាត្រូវបានគេរាយការណ៍នៅដើមសប្តាហ៍នេះថា Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kieran Dewsbury-Hall ។ Leicester បានបដិសេធសំណើរដំបូង ប៉ុន្តែមានឱកាសដែលក្រុមតោខៀវនឹងត្រលប់មកវិញសម្រាប់ខ្សែបម្រើរូបនេះ។...
អតីតប្រធានក្រុម Arsenal លោក Gilberto Silva ជឿជាក់ថា Casemiro នឹងមានភាពស័ក្តិសមជាមួយក្រុម Arsenal ប្រសិនបើ Thomas Partey ចាកចេញនៅរដូវក្តៅនេះ។...
Bukayo Saka បានដាក់ឈ្មោះ Kyle Walker ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុតដែលគាត់បានប្រឈមមុខនៅក្នុង Premier League ។...
Liverpool នៅតែចាប់អារម្មណ៍លើកីឡាករ Anthony Gordon បើទោះបីជាការចរចារមុននេះបានបែកបាក់គ្នាក្នុងសប្តាហ៍នេះ ខណៈដែលហង្សក្រហមមិនចង់ផ្តល់ជូន Jarell Quansah ក្នុងកិច្ចព្រមព្រៀងដោះដូរផ្នែកមួយ។...
Fabrizio Romano រាយការណ៍តាមរយៈ Playback ថាកិច្ចព្រមព្រៀងនាំយក Alexander Isak ទៅ Chelsea គឺមិនអាចទៅរួចទេ។...