|
|
Mateo Kovacic ខ្សែបម្រើឆ្នើមរបស់តោខៀវ Chelsea ឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែមករា របស់ PL នៅក្នុងថ្ងៃនេះ។ គួរបញ្ជាក់ថា គ្រាប់បាល់ដែលធ្វើឲ្យខ្សែបម្រើ Chelsea រូបនេះឈ្នះពានខាងលើជា គឺគ្រាប់បាល់ Volley ពីចម្ងាយដែលបានស៊ុតចូលក្នុងប្រកួតតទល់នឹងហង្សក្រហម Liverpool កាលពីដើមខែមករា ថ្ងៃទី២ ឆ្នាំ២០២២។
ក្រោយពីឈ្នះពានមួយនេះ Kovacic បាននិយាយថា គេភ្ញាក់សប្បាយចិត្តណាស់ដែលបានឈ្នះពានមួយនេះគេគិតថាគ្រាប់បាល់មួយនេះជាគ្រាប់បាល់សំណាងដែលគេរកបាន តែយ៉ាងណាគ្រាប់បាល់នេះជាគ្រាប់បាល់ដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់គេដែរ ៕
ប្រភព : Premier League
Barcelona ត្រូវបានគេរាយការណ៍ថាកំពុងវាយតម្លៃជម្រើសជាច្រើនសម្រាប់ខ្សែប្រយុទ្ធថ្មី។ Jonathan David និង Rafael Leao ត្រូវបានភ្ជាប់ជាអ្នកជំនួសតំណែង Robert Lewandowski ។ ទោះយ៉ាងណាក៏ដោយ មានលទ្ធភាពដែលក្លឹបអាចនឹងផ្អាកលើការស្វែងរកខ្សែប្រយុទ្ធរហូតដល់ឆ្នាំ 2026។...
Didier Deschamps អាចនឹងមានការពិភាក្សាជាមួយ Kylian Mbappe ក្នុងពេលឆាប់ៗនេះ ដើម្បីសួរគាត់ថាតើគាត់នៅតែចង់ធ្វើជាប្រធានក្រុមជម្រើសជាតិ France ដែរឬទេ នេះបើយោងតាម L'Equipe ។...
Jonathan Tah បានក្លាយជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារដែលមានតម្រូវការច្រើនជាងគេ មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ 2025។ កីឡាករ Bayer Leverkusen នឹងអាចរកបានជាភ្នាក់ងារឥតគិតថ្លៃ ដោយទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុប ដោយ Barcelona ស្ថិតក្នុងចំណោមក្រុមជួរមុខ។...
Xavi ត្រូវបានគេដាក់ឈ្មោះក្នុងចំណោមបេក្ខភាពដែលទំនងនឹងក្លាយជាគ្រូបង្វឹករបស់ Inter Miami នៅមុនរដូវកាលក្រោយនេះបើតាម Mundo Deportivo។...
Liverpool នៅតែចាប់អារម្មណ៍លើការផ្លាស់ប្តូរដែលអាចធ្វើទៅបានដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Omar Marmoush របស់ Eintracht Frankfurt នៅក្នុងទីផ្សាររដូវក្តៅឆ្នាំ 2025 ។...