|
|
ក្រុមគោព្រៃកម្ពុជា U19 បានចាញ់នឹងក្រុមជម្រើសជាតិទីម័រខាងកើត U19 នូវលទ្ធផល ១-៤ ក្នុងប្រកួត AFF U19 BOYS CHAMPIONSHIP 2022 នៅឯទឹកដីប្រទេសឥណ្ឌូណេស៊ី ។
នៅក្នុងតង់ទី១ ខាងទីម័រខាងកើតនាំមុខកម្ពុជា ២គ្រាប់ដោយ គ្រាប់ទី១ នៅនាទីទី២៣ ដោយកីឡាករ Olagar Xavier និងគ្រាប់ទី២ នៅនាទីទី២៦ ដោយកីឡាករ Zenivio Mota ។
នៅក្នុងតង់ទី២ ទីម័របន្តស៊ុតចូល២គ្រាប់បន្ថែមទៀត រីឯកម្ពុជារកបាន១គ្រាប់។ នៅនាទីទី៨១ ទីម័រស៊ុតចូល១គ្រាប់ទៀតដោយ
កីឡាករ Luis Figo Ribeiro និងកីឡាករនេះស៊ុតចូល១គ្រាប់ទៀតនៅនាទីទី៩០+១ រីឯកម្ពុជាស៊ុតចូលនៅនាទីទី៨៦ ដោយកីឡាករ ហាវ សុខនេត ។ គួរបញ្ជាក់ថានេះជាប្រកួតចុងក្រោយរបស់កម្ពុជាហើយ ដោយ៣ប្រកួតកន្លងទៅនេះ កម្ពុជាឈ្នះសិង្ហបុរី ១-០, កម្ពុជាចាញ់ម៉ាឡេស៊ី ១-២ និងកម្ពុជាចាញ់ឡាវ ១-២៕
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
🔥ការប្រកួត UEFA NATIONS LEAGUE 🔥 GERMANY VS BOSNIA & HERZEGOVINA ...
🔥ការប្រកួត UEFA NATIONS LEAGUE 🔥 NETHERLANDS VS HUNGARY ...
🔥ការប្រកួត UEFA NATIONS LEAGUE 🔥 ALBANIA VS CZECHIA ...
🔥ការប្រកួត UEFA NATIONS LEAGUE 🔥 SWEDEN VS SLOVAKIA ...
🔥ការប្រកួត UEFA NATIONS LEAGUE 🔥 GEORGIA VS UKRAINE ...