|
|
ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood របស់ក្លឹបបិសាចក្រហម Manchester United ទទួលបានសិទ្ធិនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយរង់ចាំការស៊ើបអង្កេតបន្ត ករណីកីឡាករនេះបានប្រើអំពើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់សង្សាររបស់ខ្លួន។
គួរបញ្ជាក់ថា Greenwood ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយសង្សាររបស់ខ្លួន Harriet Robson បានបង្ហោះវីដេអូ និងរូបភាពកីឡាកររូបនេះវាយធ្វើបាបនាង។រឿងរ៉ាវទាំងអស់នេះត្រូវបានគេដឹងថាមកពី Greenwood ចង់រួមភេទជាមួយនឹងសង្សារខ្លួន ប៉ុន្តែសង្សារខ្លួនមិនព្រមក៏កើតជារឿងរ៉ាវបែបនេះ។
ទោះជាយ៉ាងណាក្តីនៅដើមខែកុម្ភៈ Greenwood ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរង់ការស៊ើបអង្កេតបន្តទៀតពាក់ព័ន្ធបទចោទ សង្ស័យមានចេតនាវាយធ្វើបាបប្រើអំពើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់ លើនារីជាសង្សាររបស់ខ្លួននេះ៕
ប្រភព ៖ BBC Sport
🔥ការប្រកួត DFB CUP 🔥 BAYERN MUNICH VS BAYER LEVERKUSEN ...
🔥ការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS WEST HAM UNITED ...
🔥ការប្រកួត PREMIER LEAGUE 🔥 IPSWICH TOWN VS CRYSTAL PALACE ...
🔥ការប្រកួត COPPA ITALIA 🔥 AC MILAN VS SASSUOLO ...
🔥ការប្រកួត COPPA ITALIA 🔥 BOLOGNA VS MONZA ...