|
|
Harry Kane ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែមីនា បន្ទាប់ពីទទួលបានការបោះឆ្នោតច្រើនពីអ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់ក្នុង Premier League ។
គួរបញ្ជាក់ថា Kane ស៊ុតចូល៤គ្រាប់ និង Assist បានចំនួន ២លើកនិងជួយអោយមាន់ខ្នាយមាស Tottenham Hotspur ឈ្នះ ៣ប្រកួត ក្នុងចំណោម ៤ប្រកួត ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៧ហើយ ដែលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែបែបនេះ ដោយចំនួនឈ្នះពានមួយនេះគឺស្មើនឹងកំណត់ត្រារបស់ អតីតខ្សែប្រយុទ្ធ Sergio Aguero របស់ក្លឹបមេឃខៀវ Mancity ៕
ប្រភព ៖ Premier League
Borussia Dortmund បន្តការចរចាដើម្បីបន្តកុងត្រារបស់ខ្សែការពារកណ្តាល Nico Schlotterbeck នេះបើយោងតាមអ្នកកាសែត Florian Plettenberg ។...
ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប សម្រាប់ខ្ញុំវាគឺជារឿងសំខាន់មួយដែលបានជាផ្នែកមួយនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ហើយនេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិ។...
ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona បានសម្តែងនូវសេចក្តីរីករាយ និងធូរស្បើយ បន្ទាប់ពីបានជួយក្រុមរបស់គាត់ ត្រលប់ទៅរកវិធីឈ្នះវិញ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យជឿជាក់លើ Mallorca ។...
ក្រុមជម្រើសជាតិនារីកម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Women Cup 2024 ដោយជោគជ័យ។ គូប្រកួតរបស់នារីកម្ពុជាក្នុងការប្រកួតចុងក្រោយគឺឥណ្ឌូណេស៊ីដែលពួកគេបានជួបក្នុងពូលរួចម្ដងទៅហើយ។...
ខ្សែប្រយុទ្ធ Pau Victor របស់ក្លឹប Barcelona បាននិយាយយ៉ាងខ្លាំងអំពីសមត្ថភាពរបស់គ្រូបង្វឹក Hansi Flick ក្នុងការរក្សាកីឡាករគ្រប់រូបឱ្យត្រៀមខ្លួនដើម្បីរួមចំណែកក្នុងពេលឆាប់ៗនេះ ទោះបីជាពួកគេមិនមែនជាការចាប់ផ្តើមធម្មតាក៏ដោយ។...