|
|
សហព័ន្ធបាល់ទាត់ FIFA កំពុងរៀបចំបើកការស៊ើបអង្កេតពាក់ព័ន្ធនិងការបាញ់ Laser លើកីឡាករអេហ្ស៊ីបក្នុងជំនួបរវាងអេហ្ស៊ីប និងសេណេហ្កាល់ក្នុងវគ្គជម្រុះ World Cup កាលពីពេលថ្មីៗនេះ ។
គួរបញ្ជាក់ថាក្នុងការប្រកួតនោះសេណេហ្គាល់បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៣-១ និងបានកក់កៅអីទៅកាន់
World Cup 2022 នៅប្រទេសកាតា ។ ក្នុងកំឡុងការប្រកួតនោះអ្នកគាំទ្រសេណេហ្កាល់បានបាញ់ Laser ដាក់កីឡាករអេហ្ស៊ីបពេលដែលពួកគេកំពុងទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីរំខាន ។
ខាងអេហ្ស៊ីបបានដាក់ពាក្យតវ៉ាទៅកាន់ FIFA ដោយចោទប្រកាន់ថា កីឡាកររបស់ខ្លួនជាពិសេស Salah ត្រូវបានរើសអើងពូជសាសន៍
មានការគប់របស់របរអំឡុងពេលកម្ដៅសាច់ដុំ និងការវាយប្រហារលើឡានក្រុងរបស់ពួកគេ ៕
ប្រភព ៖ Sky Sports
Ruben Amorim ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Man City ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីមានរបាយការណ៍ដំបូងនៃការផ្ទេររបស់ Hugo Viana ទៅកាន់ក្លឹប។...
អតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Mika Biereth មានទម្រង់លេងល្អសម្រាប់ក្រុម Sturm Graz ក្នុងរដូវកាលនេះ។...
ទោះបីជា Vinicius Junior ជាបេក្ខភាពខ្លាំងសម្រាប់ Ballon d'Or ក៏ដោយ Lionel Messi មានមតិខុសគ្នា។ គាត់ជឿថា Lautaro Martinez សមនឹងទទួលបានពានរង្វាន់ច្រើនជាងអ្នកផ្សេង។...
Barcelona លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Leroy Sane ពី Bayern ទៀតហើយ។...
Barcelona កំពុងប្រឈមមុខនឹងបន្ទុកផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ ជាមួយនឹងបំណុលសរុប 147 លានអឺរ៉ូទាក់ទងនឹងការផ្ទេរកីឡាករ។ ព័ត៌មាននេះបានមកពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លឹប ដូចដែលបានរាយការណ៍ដោយ AS ។...