|
|
Harry Maguire ខ្សែការពារសញ្ជាតិអង់គ្លេសរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានអ្នកគាំទ្រស្រែកចំអកកាលពីយប់មិញក្នុងការប្រកួតមិត្តភាពជាមួយកូឌឺវ័រ ។
ក្រុមតោកំណាចអង់គ្លេសបានយកឈ្នះកូឌឺវ័រដោយលទ្ធផល ៣-០ កាលពីយប់មិញ ស៊ុតបញ្ចូលទីដោយ ខ្សែប្រយុទ្ធ Ollie Watkins,
Raheem Sterling និងខ្សែការពារ Tyrobe Mings ។ ប៉ុន្តែកំឡុងពេលប្រកួត Maguire ត្រូវអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកដោយសារតែមួយរយៈចុងក្រោយគេលេងមិនល្អសោះនៅ Manchester United ។
ទោះជាយ៉ាងណាអ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate បានចេញមុខការពារកូនក្រុម ហើយបានថាអោយអ្នកគាំទ្រថា ការធ្វើដូច្នេះគឺជារឿងកំប្លែង ព្រោះតែ Maguire ពាក់អាវជម្រើសជាតិអង់គ្លេស ដូច្នេះគ្រប់គ្នាគួរតែគាំទ្រ ៕
ប្រភព ៖ Fabrizio Romano
អតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Mika Biereth មានទម្រង់លេងល្អសម្រាប់ក្រុម Sturm Graz ក្នុងរដូវកាលនេះ។...
ទោះបីជា Vinicius Junior ជាបេក្ខភាពខ្លាំងសម្រាប់ Ballon d'Or ក៏ដោយ Lionel Messi មានមតិខុសគ្នា។ គាត់ជឿថា Lautaro Martinez សមនឹងទទួលបានពានរង្វាន់ច្រើនជាងអ្នកផ្សេង។...
Barcelona លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Leroy Sane ពី Bayern ទៀតហើយ។...
Barcelona កំពុងប្រឈមមុខនឹងបន្ទុកផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ ជាមួយនឹងបំណុលសរុប 147 លានអឺរ៉ូទាក់ទងនឹងការផ្ទេរកីឡាករ។ ព័ត៌មាននេះបានមកពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លឹប ដូចដែលបានរាយការណ៍ដោយ AS ។...
Toni Kroos ជឿជាក់ថាមានតែកីឡាករម្នាក់មកពី Real Madrid ប៉ុណ្ណោះដែលគួរឈ្នះ Ballon d'Or នៅឆ្នាំនេះ។ គាត់បានលើកឡើងពីអតីតមិត្តរួមក្រុមរបស់គាត់បីនាក់ថាជាគូប្រជែងខ្លាំងសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាព។...