|
|
Lionel Messi ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបអ្នកមាន Paris Saint-Germain បានបង្ហើបថាខ្លួននិងមិនត្រឡប់ទៅ ក្លឹបចាស់វិញទេ (FC Barcelona) ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានសម្រេចចិត្តចាកចេញពី Barcelona កាលពីរដូវក្តៅមុន បន្ទាប់ពីចាយពេលអស់ ១៦ រដូវកាល នៅឯទឹកដី Camp Nou ហើយបានសម្រេចិត្តផ្ទេរ ទៅចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន ។ រយះពេល ១៦រដូវកាល Messi រកគ្រាប់បាល់បញ្ចូលទីបាន ៦៧២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៧៨ ប្រកួត ។
បើយោងតាមសារព័ត៍មាន El Nacional បានអះអាងថា Messi នឹងមិនត្រលប់ទៅកាន់ Barcelona វិញនោះទេ បើសិនជាខ្សែការពារ Gerrard Pique មានវត្តមាននៅទីនោះ ។
ជុំវិញបញ្ហាននេះ វាត្រូវបានគេយល់ថា Messi បានដឹងអំពីរឿង ដែល Pique បានប្រាប់ប្រធានក្លឹប Barca លោក Joan Laporta ដើម្បីឱ្យ Messi ចាកចេញពីក្លិប ក្នុងបំណងរក្សាស្ថានភាពហិរញ្ញវត្ថុ ដែលជាមូលហេតុដែល Messi មិនចង់ត្រឡប់ទៅ Barcelona វិញ ៕
ប្រភព : El Nacional
Cristiano Ronaldo បាននិយាយអំពីមូលហេតុដែលគាត់សម្រេចចិត្តចាកចេញពី Real Madrid ទៅ Juventus ក្នុងឆ្នាំ 2018។...
Napoli បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Noah Okafor ពី AC Milan នៅថ្ងៃផុតកំណត់។...
Ben Chilwell បានចូលរួមជាមួយ Crystal Palace ពី Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។...
Manchester City បានចុះហត្ថលេខាទិញកីឡាករ Nico Gonzalez ពី Porto។...
Fabrizio Romano អះអាងថា AC Milan មានកិច្ចព្រមព្រៀងជាមួយ Fiorentina សម្រាប់ការផ្ទេរខ្សែបម្រើស្លាប Riccardo Sottil ។...